បេះបួយ ព័ត៌មាន

បេះបួយ ព័ត៌មាន No stress. Just laughs.
😂 Funny videos, memes & good vibes.
📢 Share the fun with your friends!

អាមេរិកវាយប្រហារអ៉ីរ៉ង់៧យប់ជាប់គ្នា ចាប់តាំងពីលោក ត្រាំ ប្រកាសថាបទឈប់បាញ់ឈានដល់ទីបញ្ចប់(វ៉ាស៉ីនតោន)៖ យោធាអាមេរិកបានឱ្យដឹ...
07/18/2026

អាមេរិកវាយប្រហារអ៉ីរ៉ង់៧យប់ជាប់គ្នា ចាប់តាំងពីលោក ត្រាំ ប្រកាសថាបទឈប់បាញ់ឈានដល់ទីបញ្ចប់

(វ៉ាស៉ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារសម្រាប់យប់ទី៧ ប្រឆាំងប្រទេសអ៉ីរ៉ង់ ចាប់តាំងពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន បានឈានដល់ទីបញ្ចប់ ក្រោយអរិភាពរវាងប្រទេសទាំងពីរ ផ្ទុះឡើងយ៉ាងក្តៅគគុកជាថ្មី កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។

ទីបញ្ជាការអាមេរិក CENTCOM បាននិយាយថា ការវាយប្រហារនេះ មានគោលដៅបន្តបំផ្លាញសមត្ថភាពយោធារបស់អ៉ីរ៉ង់។ ទន្ទឹមគ្នា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បាននិយាយថា កប៉ាល់ដឹកប្រេង២គ្រឿង បានផ្ទុះឆេះនៅច្រកសមុទ្រ Hormuz ពេលបើកឆ្លងកាត់គន្លងផ្លូវដែលមានគ្រាប់មីនក្រោមទឹក ប៉ុន្តែក្រោយមក CENTCOM បានច្រានចោលការអះអាងនេះថាជារឿងមិនពិត។ ចរាចរណ៍នៅច្រកសមុទ្រដ៏សំខាន់នេះ បានផ្អាកទៅវិញ ស្របពេលដែលអាមេរិកនិងអ៉ីរ៉ង់ បើកការវាយប្រហារសងសឹកគ្នាជាថ្មី។

បាក់ដី​នៅភាគនិរតីប្រទេសចិន បណ្តាល​ឱ្យមនុស្ស​ច្រើននាក់​ជាប់គាំង ខណៈអាជ្ញា​ធរ​កំពុង​ជួយ​សង្គ្រោះបន្ទាន់
07/18/2026

បាក់ដី​នៅភាគនិរតីប្រទេសចិន បណ្តាល​ឱ្យមនុស្ស​ច្រើននាក់​ជាប់គាំង ខណៈអាជ្ញា​ធរ​កំពុង​ជួយ​សង្គ្រោះបន្ទាន់

សិស្សនិងគ្រូ សរុប ៥៧នាក់ បានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តសាលា នៅខេត្តសុរិន្ទ ប្រទេសថៃ។ហេតុការណ៍នេះ កើតឡើង...
07/18/2026

សិស្សនិងគ្រូ សរុប ៥៧នាក់ បានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តសាលា នៅខេត្តសុរិន្ទ ប្រទេសថៃ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង ១២ថ្ងៃត្រង់ ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមិនបណ្តាលឲ្យនរណាម្នាក់ បាត់បង់ជីវិតឡើយ។

ប៉ូលិសបានឲ្យដឹងថា រថយន្តនេះ គឺដឹកសិស្ស ៥១នាក់និងគ្រូ ៦នាក់ មកពីសាលារៀន ក្នុងស្រុក Khukhan នៃខេត្ត ស៊ីសាកេត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ២១៤។

លុះមកដល់កន្លែងកើតហេតុ ត្រង់ចំណុចមុខវត្ត Taluak ក្នុងឃុំ Kang Aen នៃស្រុក Prasat ខេត្តសុរិន្ទ រថយន្តក៏ធ្លាក់ផ្លូវ ហើយក្រឡាប់ តែម្តង។

យ៉ាងណា ប៉ូលិស កំពុងបើកការស៊ើបអង្កេត រកមូលហេតុពិត នៃគ្រោះថ្នាក់ចរាចរណ៍នេះ៕
ប្រភព៖ Khaosod

អាមេរិកកម្ទេចប៉មឃ្លាំមើលកំពង់ផែអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់វាយបកលើមូលដ្ឋានយោធាអាមេរិកនៅក្រៅប្រទេស
07/17/2026

អាមេរិកកម្ទេចប៉មឃ្លាំមើលកំពង់ផែអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់វាយបកលើមូលដ្ឋានយោធាអាមេរិកនៅក្រៅប្រទេស

ប៉ាគីស្ថាន និងចិន អំពាវនាវជាថ្មីឱ្យអាមេរិក និងអ៊ីរ៉ង់ ត្រឡប់មកតុចរចាវិញ
07/17/2026

ប៉ាគីស្ថាន និងចិន អំពាវនាវជាថ្មីឱ្យអាមេរិក និងអ៊ីរ៉ង់ ត្រឡប់មកតុចរចាវិញ

07/17/2026

អ៊ីរ៉ង់ អះអាង​ថា វាយប្រហារ​ចំ​មូលដ្ឋានទ័ព​អាមេរិក នៅ​គូវ៉ែត បង្កជា​ភ្លើង​ឆេះយ៉ាង​សន្ធោសន្ធៅ

អ៊ីរ៉ង់ ថា អាមេរិក ទម្លាក់គ្រាប់កម្ទេចស្ពាន ៨កន្លែង សម្លាប់ជនស៊ីវិល ៨នាក់ និងរបួស ២០នាក់ប្រទេសអ៊ីរ៉ង់ បញ្ជាក់ថា ស្ពានចំន...
07/17/2026

អ៊ីរ៉ង់ ថា អាមេរិក ទម្លាក់គ្រាប់កម្ទេចស្ពាន ៨កន្លែង សម្លាប់ជនស៊ីវិល ៨នាក់ និងរបួស ២០នាក់

ប្រទេសអ៊ីរ៉ង់ បញ្ជាក់ថា ស្ពានចំនួន ៨ ត្រូវបានអាមេរិក កម្ទេច រួមជាមួយសំណង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត ក្នុងការវាយប្រហារ នាពេលថ្មីៗនេះ ខណៈជនស៊ីវិល ៨នាក់ ក៏ត្រូវបាត់បង់ជីវិត និង ២០នាក់ រងរបួសផងដែរ។

ដ្បិតមិនបញ្ជាក់ទីតាំងស្ពានទាំងអស់ ប៉ុន្តែសារព័ត៌មានរដ្ឋ IRNA ផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ថា ក្នុងចំណោមនោះ មានស្ពាន Bandar-e Khamir ស្ថិតក្នុងខេត្ត Hormozgan ភាគខាងត្បូង ដែលត្រូវអាមេរិកទម្លាក់គ្រាប់បែកផ្តាច់ចោល ខណៈក្នុងការវាយប្រហារនោះ ក៏បណ្តាលឲ្យជនស៊ីវិល ៧នាក់ស្លាប់ និង៩នាក់ រងរបួូសផងដែរ។

មិនត្រឹមប៉ុណ្ណឹង IRNA រាយការណ៍ទៀតថា អាមេរិក ក៏បំផ្ទុះប៉មដ៏ខ្ពស់មួយផងដែរ នៅកំពង់ផែ Chabaharរបស់ប្រទេសអ៊ីរ៉ង់ ស្ថិតនៅឈូងសមុទ្រអូម៉ង់ ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ប្រទេសជិតខាង អាហ្វហ្គានីស្ថាន ដែលជាប្រទេសគ្មានច្រកចេញចូលសមុទ្រ៕

ប្រភព៖ IRNA

អាមេរិក វាយប្រហារព្រលានយន្តហោះ ស្ពាន និងស្ថានីយ៍រថភ្លើង អ៊ីរ៉ង់វ៉ាស៊ីនតោន ៖ កងកម្លាំងអាមេរិកបានបើកការវាយប្រហារយ៉ាងខ្លាំង...
07/17/2026

អាមេរិក វាយប្រហារព្រលានយន្តហោះ ស្ពាន និងស្ថានីយ៍រថភ្លើង អ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ កងកម្លាំងអាមេរិកបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាស្ទើរពេញមួយយប់ ដោយបានកម្ទេចព្រលានយន្តហោះមួយកន្លែងស្ថានីយ៍រថភ្លើងមួយនៅទីក្រុងកំពង់ផែ Bandar Abbas និងស្ពានពីរខ្សែ នៅភាគខាងត្បូងអ៊ីរ៉ង់ ជិតច្រកសមុទ្រ Hormuz ។

បើតាមទូរទស្សន៍រដ្ឋ IRIB ចេញផ្សាយក្នុងថ្ងៃ សុក្រនេះ, សំឡេងផ្ទុះចំនួនបីលើក ត្រូវបានបន្លឺឡើងនៅជុំវិញព្រលានយន្តហោះ ហើយគ្រាប់ផ្លោងរបស់អាមេរិកមួយគ្រាប់ បានវាយប្រហារចំអាកាសយានដ្ឋាន Iranshahr នៅភាគអាគ្នេយ៍ ។

ប៉ុន្មាននាទីក្រោយមក ស្ថានីយ៍រថភ្លើង Bandar Abbas ក៏ត្រូវបានអាមេរិកវាយលុកផងដែរ ។ បើតាមរបាយការណ៍ មានជនជាតិអ៊ីរ៉ង់ពីរនាក់បានរងរបួសក្នុងការវាយប្រហារនេះ ។

ទីក្រុង Bandar Abbas គឺជាទីតាំងកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ហើយក៏ជាមូលដ្ឋានកងទ័ពជើងទឹក និងឆ្មាំបដិវត្តន៍សំខាន់ៗ ដែលមូលដ្ឋានទាំងពីរនេះស្ថិតនៅជិតច្រកសមុទ្រ Hormuz ។

07/17/2026

បង្រ្កាបកន្លែងផលិតប៊ីចេង និងគ្រឿងទេសក្លែងក្លាយទ្រង់ទ្រាយ​ធំ នៅក្រុងហូជីមិញ ឃាត់ខ្លួនមនុស្ស​៥នាក់

07/17/2026

🦖 ភ្ញាក់ផ្អើល! នឹកស្មានតែ «កូនដាយណូស័រ» សម័យបុរាណ តែការពិតជាសត្វបង្គួយស្នែងដ៏កម្រមួយប្រភេទនៅកម្ពុជា!

(ពោធិ៍សាត់)៖មើលមួយភ្លែតច្បាស់ជាស្រឡាំងកាំង! ក្រុមអ្នកដើរព្រៃ និងមន្ត្រីឧទ្យានុរក្ស ទើបតែបានប្រទះឃើញ «បង្គួយបន្លាភ្នំ»ឬ «បង្គួយស្នែង» ដ៏កម្រ និងមានរូបរាងប្លែកខ្លាំង នៅក្នុងតំបន់ការពារធម្មជាតិនៃខេត្តពោធិ៍សាត់។
របកគំហើញដ៏គួរឱ្យរំភើបនេះ ត្រូវបានរកឃើញនៅលើភ្នំទំព័រ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានកម្ពស់រហូតដល់ ១,៥៥១ ម៉ែត្រ (ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង)។

Address

721 Castroville Road,, TX 78237
San Antonio, TX
SANANTONIO

Telephone

+12104320949

Website

Alerts

Be the first to know and let us send you an email when បេះបួយ ព័ត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share