08/27/2026
ថ្ងៃព្រហស្បតិ១៤កេីត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
----------------------------
១.លោក យឹម បូរិន មន្រ្តីការិយាល័យ សហការជាមួយមន្រ្តីកសិកម្មឃុំព្រៃស្លឹក ចុះជ្រើសរើសកសិករបង្គោល ផលិតកម្មមាន់ និងបន្លែ នៅឃុំព្រៃស្លឹក ស្រុកទ្រាំង គាំទ្រដោយគម្រោង EMPOWER ។
២.លោក នន សំ មន្រ្តីការិយាល័យ បានផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមមាន់និងគ្រប់គ្រងផលិតផលក្រោយពេលប្រមូលផលមាន់ស្រែ របស់កម្មវិធី Aspire-AT នៅសហគមន៍កសិកម្មសាមគ្គីគ្រាំងរោងសំរោង នៅភូមិគ្រាំងរោង ឃុំធ្លក ស្រុកទ្រាំង។សិក្ខាកាមចូលរួមសរុបចំនួន៣០នាក់ស្រី២៣នាក់។
៣.លោក ទោ ចន្ធី មន្រ្តីការិយាល័យ បានផ្ដល់បច្ចេកទេសការធ្វេីជីវសុវត្ថិភាពនិងព្យាបាលគោអន់ចំណីនៅភូមិគោគរវៀង ឃុំស្រែរនោង ស្រុកត្រាំកក់។
៤.តម្លៃសត្វរស់ និងស៊ុតបក្សីនៅកសិដ្ឋាន
+ជ្រូកកសិដ្ឋានសុីភី ១២ ០០០៛/គក្រ
+ជ្រូកកសិករ ១០ ៥០០៛/គក្រ
+មាន់បីសាសន៍ ៧ ៦០០៛/គក្រ
+មាន់សាច់ ៤ ៣០០៛/គក្រ
+មាន់ស្រែ ១៧ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែកន ភារម្យទិញស៊ុតមាន់ស្រែភ្ញាស់១ ១៥០៛/គ្រាប់
+កូនមាន់ ៣ ៣០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ៥៥ ០០០៛/ក្បាល
+ពងទាសាប ៣៥០-៣៦០៛/គ្រាប់
+ពងទាកូន ៤៥០-៥០០៛/គ្រាប់។