Animal Mama Siem Reap

Call Directions Website Contact the business

Animal Mama Siem Reap Providing loving expert medical care to all animals 24/7 (open for emergency) 365 days a year.

🐾❤️ SOME HEROES SAVE LIVES EVERY SINGLE DAY: MEET MING SOK!🐾❤️ វីរបុរសមួយចំនួនជួយសង្គ្រោះជីវិតសត្វជារៀងរាល់ថ្ងៃ៖ សូមជួបជ...
30/10/2026

🐾❤️ SOME HEROES SAVE LIVES EVERY SINGLE DAY: MEET MING SOK!🐾❤️ វីរបុរសមួយចំនួនជួយសង្គ្រោះជីវិតសត្វជារៀងរាល់ថ្ងៃ៖ សូមជួបជាមួយ មីង សុខ!

Since 2015, Ming Sok has dedicated her life to caring for abandoned cats, dogs and injured wildlife at one of the pagodas in Phnom Penh.

Today, around 60 animals depend on her every day. And since 2018, Animal Mama Hospital has proudly stood beside her.

Together, we have helped hundreds of pagoda animals through surgeries, vaccinations, sterilization, diagnostics and emergency care.

We took many of Ming Sok’s rescues and found loving families abroad! 🏡

But our partnership is about more than saving individual lives.

Every sterilization prevents unwanted litters, vaccination protects communities. Every treatment reduces suffering.

Ming Sok also actively supports our Rabies Free Cambodia missions, helping us reach more community animals.

💬 “Animal Mama changed everything. They treat our strays with the same compassion as owned pets.” – Ming Sok

But caring for 60 animals every day is an enormous responsibility.

❤️ YOU CAN HELP!

Food, supplies, donations or simply sharing her story can make a difference.

You don’t have to save hundreds of animals. Sometimes, you only need to help the person who is already trying to.

Learn more about rescuers and feeders on our website!
https://animal-mama.com/our-work/rescuers-support/

Because Animals Are People Too.

តាំងពីឆ្នាំ ២០១៥ មក មីង សុខ បានលះបង់ពេលវេលារបស់គាត់ដើម្បីមើលថែទាំឆ្មា និងឆ្កែដែលគេបោះបង់ចោល ព្រមទាំងសត្វព្រៃដែលរងរបួស នៅឯវត្តមួយក្នុងរាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ មានសត្វប្រហែល ៦០ ក្បាល ដែលពឹងផ្អែកលើការមើលថែរបស់គាត់ជារៀងរាល់ថ្ងៃ។ ហើយចាប់តាំងពីឆ្នាំ ២០១៨ មក មន្ទីរពេទ្យសត្វ Animal Mama បានចូលរួមគាំទ្រគាត់យ៉ាងពេញទំហឹង។

យើងបានរួមគ្នាជួយសត្វរាប់រយក្បាលនៅក្នុងវត្ត ដោយផ្តល់ការវះកាត់ ការចាក់វ៉ាក់សាំង ការក្រៀវ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលសង្គ្រោះបន្ទាន់។

ពួកយើងក៏បានទទួលសត្វជាច្រើនពី មីង សុខ និងបានស្វែងរកគ្រួសារថ្មីដែលផ្តល់ក្តីស្រឡាញ់ឱ្យពួកវា នៅឯបរទេសផងដែរ! 🏡

ប៉ុន្តែ កិច្ចសហការរបស់យើងមិនមែនគ្រាន់តែជាការជួយសង្គ្រោះជីវិតសត្វមួយក្បាលៗប៉ុណ្ណោះទេ។

រាល់ការក្រៀវ ជួយទប់ស្កាត់ការកើតកូនដែលមិនចង់បាន ហើយការចាក់វ៉ាក់សាំងជួយការពារសហគមន៍យើង។ រាល់ការព្យាបាល ជួយកាត់បន្ថយការឈឺចាប់របស់សត្វ។

មីង សុខ ក៏បានចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម "កម្ពុជាគ្មានជំងឺឆ្កែឆ្កួត" របស់យើងផងដែរ ដោយជួយឱ្យយើងអាចទៅដល់សត្វជាច្រើនទៀតនៅក្នុងសហគមន៍។

💬 «Animal Mama បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ ពួកគាត់មើលថែទាំសត្វអនាថាទាំងនេះ ដោយក្តីមេត្តាដូចសត្វចិញ្ចឹមដែលមានម្ចាស់ដែរ។» តាមប្រសាសន៍របស់មីង សុខ

ទោះជាយ៉ាងណាក៏ដោយ ការមើលថែទាំសត្វចំនួន ៦០ ក្បាលជារៀងរាល់ថ្ងៃ គឺជាការទទួលខុសត្រូវដ៏ធំធេងមួយ។

❤️ អ្នកក៏អាចជួយបានផងដែរ!

មិនថាជាអាហារ សម្ភារៈ ការបរិច្ចាគថវិកា ឬគ្រាន់តែជួយចែករំលែករឿងរ៉ាវរបស់ មីង សុខ ក៏សុទ្ធតែអាចបង្កើតឱ្យមានការផ្លាស់ប្តូរដ៏ល្អប្រសើរបាន។

អ្នកមិនចាំបាច់ត្រូវជួយសត្វរាប់រយក្បាលដោយខ្លួនឯងនោះទេ។ ជួនកាល អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជួយគាំទ្រដល់បុគ្គលម្នាក់ ដែលកំពុងតែខិតខំធ្វើកិច្ចការនេះស្រាប់ទៅហើយ។

ព្រោះសត្វក៏ដូចមនុស្សដែរ។

Phnom Penh Hospital:
010 500 888 or 010 500 999
15, Street 500, Phsar Derm Tkov, Phnom Penh
Emergency number: 📞 010 500110

Siem Reap Hospital:
010 500 114 or 010 500 115
Krong Siem Reap near the Old Airport
Emergency number: 📞 010 500119

មន្ទីរពេទ្យភ្នំពេញ៖
010 500 888 ឬ 010 500 999
ផ្ទះលេខ 15 ផ្លូវ 500 សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ
លេខសង្គ្រោះបន្ទាន់៖ 📞 010 500110

មន្ទីរពេទ្យខេត្តសៀមរាប៖
010 500 114 ឬ 010 500 115
ក្រុងសៀមរាប ជិតព្រលានយន្តហោះចាស់
លេខសង្គ្រោះបន្ទាន់៖ 📞 010 500119

29/10/2026

🦌💔 A MOTHER’S ATTEMPT TO SAVE HER BABY. TWO LIVES WE COULDN’T SAVE.
🦌💔 ការព្យាយាមរបស់ម្តាយក្តាន់មួយក្បាលក្នុងការជួយសង្គ្រោះកូនរបស់វា។ ជីវិតពីរដែលយើងមិនអាចជួយសង្គ្រោះបាន។
Khmer below

A female deer was brought to Animal Mama Hospital following a tragic accident.

Her baby had fallen into a swimming pool and was drowning. Following her natural instinct to protect her little one, the mother jumped into the water, trying to save him.

Sadly, her baby didn’t survive. And during her attempt to reach him, the mother suffered severe injuries herself.

When she arrived at our hospital, she could no longer use her hind legs.

Our veterinary team immediately began a thorough examination, including X-rays, blood tests and ultrasound, to understand the extent of her injuries and determine how we could help her.

She was extremely weak and suffering from sacroiliac luxation, a serious injury where the pelvis connects to the spine. She also had an infected wound, making her already critical condition even more complicated.

Our team did everything we could to give her a chance. We provided veterinary care, closely assessed her condition and fought to help her through this terrible situation.

But despite all our efforts, she did not survive.

Two lives, one tragic accident, and an ending we desperately wished had been different.

🌿 WILDLIFE BELONGS IN THE WILD.

Accidents happen. Even when animals are surrounded by people who genuinely care about them, unexpected tragedies can occur.

We understand that people can form deep emotional connections with wild animals, and that the intention behind keeping them is not always harmful.

This story is about understanding how we can prevent similar tragedies in the future.

At Animal Mama Hospital, we have treated many wild animals suffering from injuries, illnesses and complications associated with living in captivity.

Every case reminds us of the importance of education, responsible decisions and protecting wildlife in their natural habitats. Wildlife deserves protection, respect and the opportunity to live where it belongs.

Because Animals Are People Too. ❤️🐾

សត្វក្តាន់ញីមួយក្បាលត្រូវបានគេនាំមកកាន់មន្ទីរពេទ្យសត្វ Animal Mama បន្ទាប់ពីជួបគ្រោះថ្នាក់ដ៏សោកសៅមួយ។

កូនរបស់វាបានធ្លាក់ចូលទៅក្នុងអាងហែលទឹក ហើយកំពុងលង់ទឹក។ ដោយសារសភាវគតិធម្មជាតិក្នុងការការពារកូនរបស់ខ្លួន ម្តាយក្តាន់នោះបានលោតចូលទៅក្នុងទឹកដើម្បីជួយកូន។

ជាអកុសល កូនក្តាន់នោះមិនអាចជួយសង្គ្រោះបានទេ។ ហើយក្នុងអំឡុងពេលព្យាយាមជួយកូន ម្តាយក្តាន់ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។

នៅពេលមកដល់មន្ទីរពេទ្យរបស់យើង វាលែងអាចប្រើជើងក្រោយរបស់វាបានទៅហើយ។

ក្រុមពេទ្យសត្វរបស់យើងបានចាប់ផ្តើមពិនិត្យយ៉ាងលម្អិតភ្លាមៗ រួមទាំងការថតកាំរស្មីអ៊ិច ការពិនិត្យឈាម និងការពិនិត្យដោយប្រើម៉ាស៊ីនអេកូ ដើម្បីដឹងពីកម្រិតនៃរបួស និងស្វែងរកវិធីជួយសង្គ្រោះវា។

វាមានសភាពទន់ខ្សោយខ្លាំង និងរងរបួសធ្ងន់ធ្ងរត្រង់ចំណុចតភ្ជាប់រវាងឆ្អឹងត្រគាក និងឆ្អឹងខ្នង (sacroiliac luxation)។ លើសពីនេះ វាថែមទាំងមានមុខរបួសដែលឆ្លងមេរោគ ដែលធ្វើឱ្យស្ថានភាពដ៏ធ្ងន់ធ្ងរស្រាប់ទៅហើយនោះ កាន់តែស្មុគស្មាញថែមទៀត។

ក្រុមការងាររបស់យើងបានខិតខំអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះជីវិតរបស់វា។ យើងបានផ្តល់ការថែទាំព្យាបាល តាមដានស្ថានភាពរបស់វាយ៉ាងយកចិត្តទុកដាក់ និងតស៊ូដើម្បីជួយវាឆ្លងកាត់គ្រាដ៏លំបាកនេះ។

ប៉ុន្តែទោះបីជាយើងបានខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏វានៅតែមិនអាចរស់រានមានជីវិតបានដែរ។

ជីវិតពីរ គ្រោះថ្នាក់ដ៏សោកសៅមួយ និងទីបញ្ចប់មួយដែលយើងពិតជាចង់ឱ្យវាមានលទ្ធផលខុសពីនេះ។

🌿 សត្វព្រៃគួរតែរស់នៅក្នុងព្រៃ។

គ្រោះថ្នាក់អាចកើតឡើងបាន។ សូម្បីតែនៅពេលដែលសត្វទាំងនោះស្ថិតនៅក្បែរមនុស្សដែលយកចិត្តទុកដាក់ចំពោះពួកវាយ៉ាងពិតប្រាកដក៏ដោយ ក៏គ្រោះថ្នាក់ដែលមិនបានគ្រោងទុកអាចកើតឡើងបានដែរ។

យើងយល់ថា មនុស្សអាចបង្កើតចំណងផ្លូវចិត្តយ៉ាងជ្រាលជ្រៅជាមួយសត្វព្រៃ ហើយចេតនាក្នុងការចិញ្ចឹមពួកវាមិនមែនសុទ្ធតែមានបំណងអាក្រក់នោះទេ។

រឿងនេះ គឺដើម្បីស្វែងយល់ពីរបៀបដែលយើងអាចការពារកុំឱ្យមានគ្រោះថ្នាក់បែបនេះកើតឡើងម្តងទៀតនៅថ្ងៃអនាគត។

នៅមន្ទីរពេទ្យសត្វ Animal Mama យើងបានព្យាបាលសត្វព្រៃជាច្រើនក្បាលដែលរងរបួស ឈឺ និងជួបបញ្ហាផ្សេងៗដែលបណ្តាលមកពីការរស់នៅក្រោមការចិញ្ចឹមរបស់មនុស្ស។

ករណីនីមួយៗរំលឹកយើងអំពីសារៈសំខាន់នៃការអប់រំ ការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ និងការការពារសត្វព្រៃនៅក្នុងជម្រកធម្មជាតិរបស់ពួកវា។ សត្វព្រៃសមនឹងទទួលបានការការពារ ការគោរព និងឱកាសក្នុងការរស់នៅក្នុងកន្លែងដែលពួកវាគួរតែរស់នៅ។

ព្រោះសត្វក៏ដូចមនុស្សដែរ។ ❤️🐾

Phnom Penh Hospital:
010 500 888 or 010 500 999
15, Street 500, Phsar Derm Tkov, Phnom Penh
Emergency number: 📞 010 500110

Siem Reap Hospital:
010 500 114 or 010 500 115
Krong Siem Reap near the Old Airport
Emergency number: 📞 010 500119

មន្ទីរពេទ្យភ្នំពេញ៖
010 500 888 ឬ 010 500 999
ផ្ទះលេខ 15 ផ្លូវ 500 សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ
លេខសង្គ្រោះបន្ទាន់៖ 📞 010 500110

មន្ទីរពេទ្យខេត្តសៀមរាប៖
010 500 114 ឬ 010 500 115
ក្រុងសៀមរាប ជិតព្រលានយន្តហោះចាស់
លេខសង្គ្រោះបន្ទាន់៖ 📞 010 500119

🇰🇭 HAPPY CORONATION DAY OF HIS MAJESTY KING NORODOM SIHAMONI!🇰🇭 សូមថ្វាយព្រះពរក្នុងឱកាសព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិរប...
29/10/2026

🇰🇭 HAPPY CORONATION DAY OF HIS MAJESTY KING NORODOM SIHAMONI!
🇰🇭 សូមថ្វាយព្រះពរក្នុងឱកាសព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី!

Today, October 29, Cambodia celebrates the Coronation Day of His Majesty King Norodom Sihamoni.

On this special occasion, Animal Mama Hospital joins the nation in extending our heartfelt respect and best wishes to His Majesty.

WE ARE OPEN AS USUAL!

Both Animal Mama Hospital branches in Phnom Penh and Siem Reap remain open during the public holiday.

🕘 Regular working hours: 9:00 AM – 7:00 PM

Our veterinary team is here to care for your beloved pets as always! ❤️

ថ្ងៃនេះ ថ្ងៃទី ២៩ ខែតុលា ប្រជាជនកម្ពុជាប្រារព្ធព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុងឱកាសដ៏វិសេសវិសាលនេះ មន្ទីរពេទ្យសត្វ Animal Mama សូមចូលរួមជាមួយប្រជាជាតិទាំងមូល សូមរថ្វាយនូវការគោរពដ៏ខ្ពង់ខ្ពស់ និងសូមប្រសិទ្ធិពរជ័យសិរីមង្គលមានដល់ព្រះអង្គ។

មន្ទីរពេទ្យយើងនៅតែបើកដំណើរការជាធម្មតា!

មន្ទីរពេទ្យសត្វ Animal Mama ទាំងសាខារាជធានីភ្នំពេញ និងសាខាខេត្តសៀមរាប នៅតែបើកបម្រើសេវាកម្មជូនលោកអ្នកក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ។

🕘 ម៉ោងធ្វើការធម្មតា៖ ម៉ោង ៩:០០ ព្រឹក – ម៉ោង ៧:០០ ល្ងាច

ក្រុមពេទ្យសត្វរបស់យើងនឹងនៅទីនេះរង់ចាំផ្តល់ការថែទាំដល់សត្វចិញ្ចឹមជាទីស្រឡាញ់របស់លោកអ្នក! ❤️

Phnom Penh Hospital:
010 500 888 or 010 500 999
15, Street 500, Phsar Derm Tkov, Phnom Penh
Emergency number: 📞 010 500110

Siem Reap Hospital:
010 500 114 or 010 500 115
Krong Siem Reap near the Old Airport
Emergency number: 📞 010 500119

មន្ទីរពេទ្យភ្នំពេញ៖
010 500 888 ឬ 010 500 999
ផ្ទះលេខ 15 ផ្លូវ 500 សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ
លេខសង្គ្រោះបន្ទាន់៖ 📞 010 500110

មន្ទីរពេទ្យខេត្តសៀមរាប៖
010 500 114 ឬ 010 500 115
ក្រុងសៀមរាប ជិតព្រលានយន្តហោះចាស់
លេខសង្គ្រោះបន្ទាន់៖ 📞 010 500119

🐾💔 AH BI’S STORY: THE SWEET BOY WHO HAD UTI AND LOOKING FOR A FAMILY🐾💔 ប្រវត្តិរបស់ អាប៊ី៖ ក្មេងប្រុសដ៏ផ្អែមល្ហែមម្នាក់ដ...
24/10/2026

🐾💔 AH BI’S STORY: THE SWEET BOY WHO HAD UTI AND LOOKING FOR A FAMILY
🐾💔 ប្រវត្តិរបស់ អាប៊ី៖ ក្មេងប្រុសដ៏ផ្អែមល្ហែមម្នាក់ដែលមានជំងឺផ្លូវទឹកនោម(UTI) និងកំពុងស្វែងរកគ្រួសារថ្មី

Meet Ah Bi, a beautiful boy who arrived at Animal Mama Hospital in a very serious condition. Poor Ah Bi was struggling to urinate, and eventually, he couldn’t p*e at all.

After a careful examination, our veterinary team identified a urinary blockage, with a urinary tract infection (UTI) also reported.

🩺 WHAT IS A URINARY BLOCKAGE?

A urinary blockage occurs when something prevents urine from passing normally. It can be caused by crystals, stones, inflammation or other material obstructing the urinary tract.

⚠️ This is a life-threatening emergency! Without immediate treatment, it can lead to severe kidney damage, dangerous electrolyte imbalances and even death.

Once he’s completely healthy, Ah Bi will receive our full Animal Mama Pagoda Protocol:

✂️ Desexing
💉 Core and rabies vaccinations
🔎 Microchipping
💊 Deworming

And then, he’ll be ready to find his forever family!

🐱 COULD YOU BE AH BI’S SECOND CHANCE?

Ah Bi deserves a family who will love him through both good times and difficult ones. If you feel you could give this beautiful boy the care, patience and love he deserves, please contact Animal Mama Hospital!

You are more than welcome to arrange a visit, meet Ah Bi and spend some time with him while he recovers. ❤️

Get well soon, Ah Bi. We hope your next chapter will be filled with the love and happiness you deserve.

Because Animals Are People Too.

សូមជួបជាមួយ អាប៊ី ក្មេងប្រុសដ៏ស្រស់ស្អាតម្នាក់ ដែលបានមកដល់មន្ទីរពេទ្យ Animal Mama ក្នុងស្ថានភាពធ្ងន់ធ្ងរ។ អាប៊ីដ៏កំសត់មានបញ្ហាពិបាកនោម ហើយដល់ពេលមួយគាត់មិនអាចនោមបានទាល់តែសោះ។

បន្ទាប់ពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ ក្រុមពេទ្យសត្វរបស់យើងបានរកឃើញថាមានការស្ទះផ្លូវទឹកនោម រួមជាមួយនឹងការឆ្លងមេរោគផ្លូវទឹកនោម (UTI) ផងដែរ។

🩺តើការស្ទះផ្លូវទឹកនោមជាអ្វី?

ការស្ទះផ្លូវទឹកនោមកើតឡើងនៅពេលដែលមានអ្វីមួយរារាំងទឹកនោមមិនឱ្យហូរបានធម្មតា។ វាអាចបណ្តាលមកពីគ្រីស្តាល់ ថ្ម ការរលាក ឬវត្ថុផ្សេងទៀតដែលស្ទះក្នុងផ្លូវទឹកនោម។

⚠️ នេះជាករណីអាសន្នដែលគំរាមកំហែងដល់អាយុជីវិត! បើគ្មានការព្យាបាលភ្លាមៗទេ វាអាចនាំឱ្យមានការខូចខាតតម្រងនោមធ្ងន់ធ្ងរ អតុល្យភាពអេឡិចត្រូលីតដ៏គ្រោះថ្នាក់ និងអាចរហូតដល់ស្លាប់។

នៅពេលដែលគាត់ជាសះស្បើយទាំងស្រុង អាប៊ី នឹងទទួលបានពិធីការតាមវត្តពេញលេញពី Animal Mama៖

✂️ការក្រៀវ
💉 ការចាក់វ៉ាក់សាំងគោល និងឆ្កែឆ្កួត
🔎ការចាក់មីក្រូឈីប
💊 ការទម្លាក់ព្រូន

ហើយបន្ទាប់មក គាត់នឹងត្រៀមខ្លួនរួចរាល់ដើម្បីស្វែងរកគ្រួសារអចិន្ត្រៃយ៍របស់គាត់!

🐱 តើអ្នកអាចជាឱកាសទីពីររបស់ អាប៊ី បានទេ?

អាប៊ី សមនឹងទទួលបានគ្រួសារដែលនឹងស្រឡាញ់គាត់ទាំងក្នុងពេលល្អ និងពេលលំបាក។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកអាចផ្តល់ការថែទាំ ការអត់ធ្មត់ និងសេចក្តីស្រឡាញ់ដល់ក្មេងប្រុសដ៏ស្រស់ស្អាតនេះ សូមទាក់ទងមកមន្ទីរពេទ្យ Animal Mama!

ពួកយើងស្វាគមន៍អ្នកក្នុងការរៀបចំការមកជួប អាប៊ី និងចំណាយពេលខ្លះជាមួយគាត់ខណៈពេលដែលគាត់កំពុងបន្តជាសះស្បើយ។ ❤️

ឆាប់ជាសះស្បើយណា អាប៊ី។ យើងសង្ឃឹមថាជំពូកបន្ទាប់របស់អ្នកនឹងពោរពេញដោយសេចក្តីស្រឡាញ់ និងសុភមង្គលដែលអ្នកសមនឹងទទួលបាន។

ព្រោះសត្វក៏ដូចមនុស្សដែរ។

Phnom Penh Hospital:
010 500 888 or 010 500 999
15, Street 500, Phsar Derm Tkov, Phnom Penh
Emergency number: 📞 010 500110

Siem Reap Hospital:
010 500 114 or 010 500 115
Krong Siem Reap near the Old Airport
Emergency number: 📞 010 500119

មន្ទីរពេទ្យភ្នំពេញ៖
010 500 888 ឬ 010 500 999
ផ្ទះលេខ 15 ផ្លូវ 500 សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ
លេខសង្គ្រោះបន្ទាន់៖ 📞 010 500110

មន្ទីរពេទ្យខេត្តសៀមរាប៖
010 500 114 ឬ 010 500 115
ក្រុងសៀមរាប ជិតព្រលានយន្តហោះចាស់
លេខសង្គ្រោះបន្ទាន់៖ 📞 010 500119

🐾🇰🇭 RABIES FREE CAMBODIA: 44 ANIMALS, ONE MISSION, AND OUR DVM SCHOLAR LEADING THE WAY! ❤️🐾🇰🇭 កម្ពុជាគ្មានជំងឺឆ្កែឆ្កួត៖...
23/10/2026

🐾🇰🇭 RABIES FREE CAMBODIA: 44 ANIMALS, ONE MISSION, AND OUR DVM SCHOLAR LEADING THE WAY! ❤️🐾🇰🇭 កម្ពុជាគ្មានជំងឺឆ្កែឆ្កួត៖ សត្វចំនួន 44 ក្បាល ក្នុងបេសកកម្មមួយ ដែលមាននិស្សិតអាហារូបករណ៍ពេទ្យសត្វរបស់យើងជាអ្នកដឹកនាំ! ❤️
Khmer below

On October 20, Animal Mama Hospital Siem Reap held another Rabies Free Cambodia mission, bringing together our veterinary team and dedicated animal rescuers to provide essential care to community animals.

And look at what our team accomplished!

TOTAL: 44 ANIMALS

✂️ 13 female cats scheduled for spaying
✂️ 17 male cats neutered
🐶 11 female dogs scheduled for spaying
🐶 3 male dogs neutered
💉 43 core vaccinations
💉 43 rabies vaccinations
💊 44 animals dewormed
🔎 44 animals microchipped
🏥 3 sick animals identified, who were hospitalized

❤️ ALL SERVICES WERE PROVIDED COMPLETELY FREE OF CHARGE!

For more than 16 years, Animal Mama has worked alongside Cambodia’s dedicated rescuers and community feeders to help animals who would otherwise have little or no access to veterinary care.

During this mission, animals were brought to us through the efforts of rescuers, feeders, pagodas which whom we collaborate for years: Josette, Abi,, Sira, Paw Patrol, Bormey, LAVA, Kelly, Voice of Stray Animal, and our Animal Mama rescues.

These incredible people feed, rescue, monitor and care for community animals every day. Without them, missions like this wouldn’t be possible.

👨‍⚕️ AND THIS MISSION WAS LED BY OUR AMAZING DVM SCHOLAR, SEAN CHIVORN! ❤️

One of Animal Mama’s greatest commitments is investing in the next generation of Cambodian veterinarians.

Through our DVM Scholarship Program, young veterinary students gain the knowledge, experience and surgical skills needed to become confident professionals.

And now, our scholars are leading missions themselves!

Sean Chivorn’s leadership is a wonderful example of what investing in education can achieve.

Because when we support one young veterinarian, we are helping thousands of animals they may treat throughout their career.

🙏 THANK YOU to our veterinarians, nurses, scholars, rescuers, feeders and everyone who made this mission possible!

44 animals reached. Another mission completed. And many more lives still to protect.

🇰🇭🐾 Rabies Free Cambodia continues! Stay tuned for more!

Because Animals Are People Too. ❤️🐾

នៅថ្ងៃទី ២០ ខែតុលា មន្ទីរពេទ្យសត្វ Animal Mama សាខាខេត្តសៀមរាប បានរៀបចំបេសកកម្ម «កម្ពុជាគ្មានជំងឺឆ្កែឆ្កួត» មួយទៀត ដោយប្រមូលផ្តុំក្រុមពេទ្យសត្វរបស់យើង និងអ្នកជួយសង្គ្រោះសត្វ ដើម្បីផ្តល់ការថែទាំដ៏ចាំបាច់ ដល់សត្វដែលរស់នៅក្នុងសហគមន៍។

សូមមើលសមិទ្ធផលដែលក្រុមការងាររបស់យើងសម្រេចបាន!

សរុប៖ សត្វចំនួន 44 ក្បាល

✂️ ឆ្មាញី 13 ក្បាល ត្រូវបានក្រៀវ
✂️ ឆ្មាឈ្មោល 17 ក្បាល ត្រូវបានក្រៀវ
🐶 ឆ្កែញី 11 ក្បាល ត្រូវបានក្រៀវ
🐶 ឆ្កែឈ្មោល 3 ក្បាល ត្រូវបានក្រៀវ
💉 ការចាក់វ៉ាក់សាំងការពារជំងឺទូទៅចំនួន 43 ដូស
💉 ការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតចំនួន 43 ដូស
💊 ការផ្តល់ថ្នាំទម្លាក់ព្រូនដល់សត្វចំនួន 44 ក្បាល
🔎 ការចាក់មីក្រូឈីបឱ្យសត្វចំនួន 44 ក្បាល
🏥 មានសត្វឈឺចំនួន 3 ក្បាល និងត្រូវបានទទួលសម្រាកព្យាបាលនៅមន្ទីរពេទ្យ

❤️ រាល់សេវាកម្មទាំងអស់ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ!

អស់រយៈពេលជាង 16 ឆ្នាំមកហើយ ដែល Animal Mama បានសហការជាមួយអ្នកជួយសង្គ្រោះសត្វ និងអ្នកផ្តល់ចំណីដល់សត្វនៅក្នុងសហគមន៍ ដើម្បីជួយដល់សត្វដែលមិនសូវមានលទ្ធភាពទទួលបានការថែទាំពីពេទ្យសត្វ។

នៅក្នុងបេសកកម្មនេះ សត្វទាំងនេះត្រូវបាននាំមកជួបយើងតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជួយសង្គ្រោះសត្វ អ្នកផ្តល់ចំណី និងវត្តអារាមនានា ដែលយើងបានសហការជាមួយអស់រយៈពេលជាច្រើនឆ្នាំ ដែលរួមមាន៖ Josette, Abi, Sira, Paw Patrol, Bormey, LAVA, Kelly, Voice of Stray Animal និងក្រុមការងារជួយសង្គ្រោះសត្វរបស់ Animal Mama ផ្ទាល់។

បុគ្គលដ៏អស្ចារ្យទាំងនេះ បានផ្តល់ចំណី ជួយសង្គ្រោះ តាមដាន និងថែទាំសត្វក្នុងសហគមន៍ជារៀងរាល់ថ្ងៃ។ បើគ្មានពួកគេទេ បេសកកម្មបែបនេះនឹងមិនអាចកើតឡើងបានឡើយ។

👨‍⚕️ ហើយបេសកកម្មនេះ ត្រូវបានដឹកនាំដោយនិស្សិតអាហារូបករណ៍ពេទ្យសត្វ ដ៏ឆ្នើមរបស់យើង គឺដុកទ័រ ស៊ាន ជីវ័ន! ❤️

ការប្តេជ្ញាចិត្តដ៏ធំបំផុតមួយរបស់ Animal Mama គឺការវិនិយោគលើពេទ្យសត្វជំនាន់ក្រោយរបស់កម្ពុជា។

តាមរយៈកម្មវិធីអាហារូបករណ៍ពេទ្យសត្វ (DVM) របស់យើង និស្សិតពេទ្យសត្វវ័យក្មេងទទួលបានចំណេះដឹង បទពិសោធន៍ និងជំនាញវះកាត់ ដែលចាំបាច់ដើម្បីក្លាយជាអ្នកជំនាញប្រកបដោយទំនុកចិត្ត។

ហើយពេលនេះ និស្សិតអាហារូបករណ៍របស់យើងអាចដឹកនាំបេសកកម្មដោយខ្លួនឯងបានហើយ!

ភាពជាអ្នកដឹកនាំរបស់ ស៊ាន ជីវ័ន គឺជាគំរូដ៏ល្អមួយដែលបង្ហាញថា ការវិនិយោគលើវិស័យអប់រំអាចនាំមកនូវសមិទ្ធផលដ៏អស្ចារ្យ។

ពីព្រោះនៅពេលដែលយើងគាំទ្រពេទ្យសត្វវ័យក្មេងម្នាក់ គឺយើងកំពុងជួយដល់សត្វរាប់ពាន់ក្បាល ដែលពួកគេនឹងជួយនៅក្នុងអាជីពរបស់ពួកគេ
🙏 សូមថ្លែងអំណរគុណដល់ពេទ្យសត្វ គិលានុប្បដ្ឋាយិកាពេទ្យសត្វ និស្សិតអាហារូបករណ៍ អ្នកជួយសង្គ្រោះសត្វ អ្នកផ្តល់ចំណីសត្វ និងអ្នកទាំងអស់គ្នា ដែលបានធ្វើឱ្យបេសកកម្មនេះអាចសម្រេចទៅបាន!

សត្វចំនួន 44 ក្បាលត្រូវបានជួយសង្គ្រោះ។ បេសកកម្មមួយទៀតត្រូវបានបញ្ចប់ដោយជោគជ័យ។ ហើយនៅមានជីវិតជាច្រើនទៀតដែលត្រូវការពារបន្ត។

🇰🇭🐾 យុទ្ធនាការ «កម្ពុជាគ្មានជំងឺឆ្កែឆ្កួត» នៅតែបន្ត! សូមរង់ចាំតាមដានបន្តទៀត!

ព្រោះសត្វក៏ដូចមនុស្សដែរ។ ❤️🐾

Phnom Penh Hospital:
010 500 888 or 010 500 999
15, Street 500, Phsar Derm Tkov, Phnom Penh
Emergency number: 📞 010 500110

Siem Reap Hospital:
010 500 114 or 010 500 115
Krong Siem Reap near the Old Airport
Emergency number: 📞 010 500119

មន្ទីរពេទ្យភ្នំពេញ៖
010 500 888 ឬ 010 500 999
ផ្ទះលេខ 15 ផ្លូវ 500 សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ
លេខសង្គ្រោះបន្ទាន់៖ 📞 010 500110

មន្ទីរពេទ្យខេត្តសៀមរាប៖
010 500 114 ឬ 010 500 115
ក្រុងសៀមរាប ជិតព្រលានយន្តហោះចាស់
លេខសង្គ្រោះបន្ទាន់៖ 📞 010 500119

🚨🐾 LOST CAT IN SIEM REAP! PLEASE HELP US FIND RIKU! $150 REWARD! 💔🚨🐾 ដំណឹងបាត់ឆ្មានៅខេត្តសៀមរាប! សូមជួយស្វែងរក Riku ផង! ...
23/10/2026

🚨🐾 LOST CAT IN SIEM REAP! PLEASE HELP US FIND RIKU! $150 REWARD! 💔🚨🐾 ដំណឹងបាត់ឆ្មានៅខេត្តសៀមរាប! សូមជួយស្វែងរក Riku ផង! មានរង្វាន់ ១៥០ ដុល្លារ! 💔

Riku is a beautiful ginger-and-white boy who has gone missing near Authentic Khmer Village Resort in Siem Reap. His family is desperately searching for him, and we want to help bring him home safely! ❤️

🐱 HOW TO RECOGNIZE RIKU:

🧡 Name: Riku
🐾 S*x: Male (neutered)
🐈 Color: Orange (ginger) and white
⚖️ Weight: Approximately 4–5 kg
🐱 Coat: Short hair
❤️ Personality: Friendly with people he knows, but may be frightened of strangers.

📍 LAST SEEN: Near Authentic Khmer Village Resort, Siem Reap.

💰 $150 REWARD FOR HELP FINDING RIKU!

🔎 HOW CAN YOU HELP?

If you live or work in the area, please keep an eye out for Riku! Cats who become lost or frightened often hide in quiet places, even very close to where they disappeared.

Please check your gardens, garages, under parked cars, behind buildings, and other sheltered spaces.

If you spot Riku, please don’t chase him! He may be scared and run away. Instead, try to keep him in sight and contact his family immediately.

Please contact his owner directly:

📱 071 756 7420
Available via Call, WhatsApp or Telegram.

🙏 PLEASE SHARE THIS POST!

Even if you haven’t seen Riku yourself, sharing his photos could help someone recognize him.

Every share increases the chance of reuniting this beautiful boy with the people who love him.

Let’s bring Riku home! 🧡🐾

Because Animals Are People Too. ❤️

Riku គឺជាឆ្មាឈ្មោលដ៏ស្រស់ស្អាតមួយក្បាល មានពណ៌ទឹកក្រូចលាយស ដែលបានបាត់ខ្លួននៅជិត Authentic Khmer Village Resort ក្នុងខេត្តសៀមរាប។ ម្ចាស់របស់គាត់ពិតជាព្រួយបារម្ភយ៉ាងខ្លាំង និងកំពុងខិតខំស្វែងរកគាត់ ហើយយើងចង់ជួយនាំគាត់ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព! ❤️

🐱 របៀបសម្គាល់ Riku៖
🧡 ឈ្មោះ៖ Riku
🐾 ភេទ៖ ឈ្មោល (ក្រៀវរួច)
🐈 ពណ៌៖ ទឹកក្រូច លាយស
⚖️ ទម្ងន់៖ ប្រហែល ៤–៥ គីឡូក្រាម
🐱 រោម៖ ខ្លី
❤️ ចរិតលក្ខណៈ៖ រួសរាយជាមួយមនុស្សដែលស្គាល់ ប៉ុន្តែអាចនឹងភ័យខ្លាចចំពោះមនុស្សចម្លែក។

📍 ទីតាំងដែលឃើញចុងក្រោយ៖ នៅជិត Authentic Khmer Village Resort ខេត្តសៀមរាប។

💰 មានរង្វាន់ ១៥០ ដុល្លារ សម្រាប់អ្នកដែលជួយរកឃើញ Riku!

🔎 តើអ្នកអាចជួយបានដោយរបៀបណា?

ប្រសិនបើអ្នករស់នៅ ឬធ្វើការនៅក្នុងតំបន់នោះ សូមជួយសង្កេតរកមើល Riku ផង! ជាធម្មតា ឆ្មាដែលវង្វេង ឬភ័យខ្លាច តែងតែលាក់ខ្លួននៅកន្លែងស្ងាត់ៗ សូម្បីតែនៅជិតកន្លែងដែលវាបាត់ខ្លួនក៏ដោយ។

សូមជួយពិនិត្យមើលក្នុងសួនច្បារ កន្លែងចតរថយន្ត ក្រោមរថយន្ត ខាងក្រោយអគារ ឬកន្លែងផ្សេងទៀតដែលសត្វអាចជ្រកបាន។

ប្រសិនបើអ្នកប្រទះឃើញ Riku សូមកុំដេញតាមគាត់! គាត់អាចនឹងភ័យខ្លាចហើយរត់គេចខ្លួនបាត់។ ផ្ទុយទៅវិញ សូមព្យាយាមតាមមើលពីចម្ងាយ រួចទាក់ទងទៅកាន់ម្ចាស់របស់គាត់ភ្លាមៗ។

សូមទាក់ទងទៅកាន់ម្ចាស់របស់គាត់ដោយផ្ទាល់៖
📱 071 756 7420
អាចទាក់ទងបានតាមរយៈលេខទូរសព្ទ WhatsApp ឬ Telegram។

🙏 សូមជួយចែករំលែកសារនេះផង!

ទោះបីជាអ្នកមិនបានឃើញ Riku ដោយផ្ទាល់ក៏ដោយ ការចែករំលែករូបភាពរបស់គាត់ អាចជួយឱ្យអ្នកដទៃចំណាំគាត់បាន។

រាល់ការចែករំលែក នឹងជួយបង្កើនឱកាសក្នុងការនាំយកឆ្មាដ៏គួរឱ្យស្រឡាញ់នេះ ត្រឡប់ទៅជួបម្ចាស់ ជាទីស្រឡាញ់របស់គាត់វិញបាន។

សូមជួយនាំ Riku ត្រឡប់ទៅផ្ទះវិញទាំងអស់គ្នា! 🧡🐾

ព្រោះសត្វក៏ដូចមនុស្សដែរ។ ❤️

🦎🐍🐢 HAPPY REPTILE AWARENESS DAY! LET’S CELEBRATE OUR SCALY FRIENDS! 💚 🦎🐍🐢 រីករាយទិវាយល់ដឹងអំពីសត្វល្មូន! រួមគ្នាអបអរសាទរ...
21/10/2026

🦎🐍🐢 HAPPY REPTILE AWARENESS DAY! LET’S CELEBRATE OUR SCALY FRIENDS! 💚 🦎🐍🐢 រីករាយទិវាយល់ដឹងអំពីសត្វល្មូន! រួមគ្នាអបអរសាទរមិត្តមានស្រការបស់យើងទាំងអស់គ្នា! 💚

Today, October 21, we celebrate Reptile Awareness Day, a day dedicated to some of the most fascinating, misunderstood, and often overlooked animals on our planet!

🩺 REPTILES NEED VETERINARY CARE TOO!

Unlike dogs and cats, reptiles often hide signs of illness, making regular health examinations particularly important.

Common health concerns include:

🐢 Metabolic bone disease caused by nutritional deficiencies or inadequate UVB exposure.

🐍 Parasites and infections that can seriously affect their health.

🦎 Nutritional deficiencies resulting from inappropriate diets.

🌡️ Environmental problems caused by incorrect temperatures, humidity or habitat conditions.

💚 At Animal Mama Hospital, we have veterinary specialists experienced in reptile care!

Our team provides health examinations, diagnostics, parasite assessments, treatment and guidance on proper nutrition and husbandry.

Whether you have a snake, tortoise, lizard or another reptile companion, we’re here to help you provide the care they deserve.

🌍 Reptile Awareness Day reminds us that conservation begins with education.

Every species matters, including those we may fear or misunderstand.

Because Animals Are People Too. ❤️🐾

ថ្ងៃនេះ ទី២១ ខែតុលា គឺជាថ្ងៃនៃការយល់ដឹងអំពីសត្វល្មូន ដែលជាថ្ងៃឧទ្ទិសដល់សត្វដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយចំនួននៅលើផែនដីរបស់យើង ប៉ុន្តែពួកគេច្រើនតែត្រូវបានគេយល់ខុស ឬមើលរំលង!

🩺 សត្វល្មូនក៏ត្រូវការការថែទាំពីពេទ្យសត្វដែរ!

ខុសប្លែកពីសត្វឆ្កែ និងឆ្មា សត្វល្មូនច្រើនតែលាក់បាំងរោគសញ្ញានៃជំងឺ ដែលធ្វើឱ្យការពិនិត្យសុខភាពជាប្រចាំមានសារៈសំខាន់ខ្លាំងណាស់។

បញ្ហាសុខភាពទូទៅរួមមាន៖

🐢 ជំងឺឆ្អឹង (Metabolic bone disease) ដែលបណ្តាលមកពីកង្វះសារធាតុចិញ្ចឹម ឬការទទួលបានពន្លឺ UVB មិនគ្រប់គ្រាន់។

🐍 ប៉ារ៉ាស៊ីត និងការឆ្លងមេរោគ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ពួកគេ។

🦎 កង្វះសារធាតុចិញ្ចឹម ដែលបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ។

🌡 បញ្ហាបរិស្ថានរស់នៅ ដែលបណ្តាលមកពីសីតុណ្ហភាព សំណើម ឬលក្ខខណ្ឌនៃជម្រកមិនត្រឹមត្រូវ។

💚 នៅមន្ទីរពេទ្យសត្វ Animal Mama យើងមានពេទ្យសត្វជំនាញដែលមានបទពិសោធន៍ក្នុងការថែទាំសត្វល្មូន!

ក្រុមការងាររបស់យើងផ្តល់សេវាកម្មពិនិត្យសុខភាព ការធ្វើរោគវិនិច្ឆ័យ ការពិនិត្យរកប៉ារ៉ាស៊ីត ការព្យាបាល និងការណែនាំអំពីអាហារូបត្ថម្ភត្រឹមត្រូវ ព្រមទាំងរបៀបថែទាំសត្វទាំងនេះ។

មិនថាអ្នកចិញ្ចឹមពស់ អណ្តើក បង្គួយ ឬសត្វល្មូនផ្សេងទៀតនោះទេ យើងនៅទីនេះដើម្បីជួយអ្នកផ្តល់ការថែទាំដែលពួកគេគួរទទួលបាន។

🌍 ទិវាយល់ដឹងអំពីសត្វល្មូន រំលឹកយើងថា ការអភិរក្សចាប់ផ្តើមពីការអប់រំ។

សត្វគ្រប់ប្រភេទសុទ្ធតែមានសារៈសំខាន់ រួមទាំងសត្វដែលយើងខ្លាច ឬយល់ខុសផងដែរ។

ព្រោះសត្វក៏ដូចមនុស្សដែរ។ ❤️🐾

🎃🐾 TRICK OR TREAT? HOW ABOUT TREATS, FREE VACCINES & SPOOKTACULAR PRIZES?! 👻🐶🐱🎃🐾 Trick or Treat? មកទទួលយកវ៉ាក់សាំងឥតគិតថ...
21/10/2026

🎃🐾 TRICK OR TREAT? HOW ABOUT TREATS, FREE VACCINES & SPOOKTACULAR PRIZES?! 👻🐶🐱🎃🐾 Trick or Treat? មកទទួលយកវ៉ាក់សាំងឥតគិតថ្លៃ និងរង្វាន់ដ៏អស្ចារ្យជាច្រើន! 👻🐶🐱

This Halloween, Animal Mama Hospital Siem Reap is trading scary monsters for fluffy ones, magic potions for vaccines, and spooky spells for healthy pets!

We are excited to announce that Animal Mama is joining the HALLOWEEN KIDS & PETS FAIR at Rose Apple Square! 🎃❤️

And trust us, we’ve got some treats that even the pickiest little vampire would approve of! 🧛🐾

📅 WHEN & WHERE?

🎃 Sunday, October 25, 2026
⏰ 3:00 PM – 7:00 PM
📍 RAS Park, Rose Apple Square, Siem Reap

🩺 NO TRICKS, JUST TREATS FOR YOUR PETS!

Our veterinary team will be there with some frighteningly good offers!

🐾 FREE general health check-ups!
💉 FREE rabies vaccinations!
💉 50% OFF core vaccinations!
💊 50% OFF deworming!

That’s right! The only scary thing about these offers is how good they are! 👻

And remember, while ghosts and vampires might be imaginary, viruses and health problems are the real ones. So why not combine some Halloween fun with a little preventive veterinary care? ❤️

🎁 BOO-TIFUL PRIZES ARE WAITING!

Come join the fun, participate in competitions and get a chance to win fantastic prizes, including:

🎟️ Vouchers
🧸 Toys for pets
🥤 Water tumblers
🛍️ Bags of pet food
🎁 And more surprises!

WE WANT TO SEE YOU THERE! 🧙‍♀️🐾

Bring your family, bring your furry friends, and come say hello to the Animal Mama team!

We’ll be ready with veterinary advice, Halloween spirit, and plenty of love for your little monsters. ❤️

Because Animals Are People Too.

សម្រាប់ពិធីបុណ្យ ហាឡូវីន ឆ្នាំនេះ មន្ទីរពេទ្យសត្វ Animal Mama សាខាសៀមរាប សូមប្តូរពីបីសាចដ៏គួរឱ្យខ្លាច មកជាសត្វចិញ្ចឹមដ៏គួរឱ្យស្រឡាញ់ ពីថ្នាំវេទមន្តមកជាវ៉ាក់សាំង និងជំនួសពីមន្តអាគម មកជាសត្វចិញ្ចឹមដ៏មានសុខភាពល្អវិញ!

យើងពិតជារីករាយក្នុងការជូនដំណឹងថា Animal Mama នឹងចូលរួមក្នុងកម្មវិធី "HALLOWEEN KIDS & PETS FAIR" នៅ Rose Apple Square! 🎃❤️

ហើយពិតណាស់ យើងមានរង្វាន់ និងរបស់ល្អៗជាច្រើន ដែលសូម្បីតែ បីសាចដែលរើសចំណីបំផុត ក៏នឹងចូលចិត្តដែរ! 🧛🐾

📅 ទីតាំង និងពេលវេលា?

🎃 ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦
⏰ ម៉ោង ៣:០០ រសៀល – ៧:០០ យប់
📍 RAS Park នៅក្នុង Rose Apple Square ខេត្តសៀមរាប

🩺 គ្មានល្បិចនោះទេ មានតែរង្វាន់ និងអត្ថប្រយោជន៍សម្រាប់សត្វចិញ្ចឹមរបស់អ្នកប៉ុណ្ណោះ!

ក្រុមពេទ្យសត្វរបស់យើងនឹងទៅទីនោះ រួមជាមួយការផ្តល់ជូនពិសេសៗដែលគួរឱ្យភ្ញាក់ផ្អើល!

🐾 ពិនិត្យសុខភាពទូទៅ ឥតគិតថ្លៃ!
💉 ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ឥតគិតថ្លៃ!
💉 បញ្ចុះតម្លៃ ៥០% សម្រាប់ការចាក់វ៉ាក់សាំងគោល!
💊 បញ្ចុះតម្លៃ ៥០% សម្រាប់ការផ្តល់ថ្នាំទម្លាក់ព្រូន!

ពិតមែនហើយ! រឿងតែមួយគត់ដែល "គួរឱ្យខ្លាច" អំពីការផ្តល់ជូននេះ គឺថាវាពិតជាល្អខ្លាំងមែនទែន! 👻

ហើយសូមចងចាំថា ខ្មោច និងបិសាចជញ្ជក់ឈាមគ្រាន់តែជាការប្រឌិត ប៉ុន្តែវីរុស និងបញ្ហាសុខភាពគឺជារឿងពិត។ ដូច្នេះ ម៉េចមិនបញ្ចូលភាពសប្បាយរីករាយនៃពិធីបុណ្យ ហាឡូវីន ជាមួយនឹងការថែទាំបង្ការសុខភាពសត្វចិញ្ចឹមរបស់អ្នក? ❤️

🎁 រង្វាន់ដ៏អស្ចារ្យជាច្រើនកំពុងរង់ចាំអ្នក!

សូមអញ្ជើញមកចូលរួមសប្បាយ ចូលរួមការប្រកួតប្រជែងនានា និងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ រួមមាន៖

🎟 ប័ណ្ណបញ្ចុះតម្លៃ
🧸 ប្រដាប់លេងសម្រាប់សត្វ
🥤 ដបទឹក
🛍 ចំណីសត្វ
🎁 និងរង្វាន់ដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនទៀត!

យើងរង់ចាំជួបអ្នកនៅទីនោះ! 🧙‍♀️🐾

នាំគ្រួសាររបស់អ្នក នាំមិត្តរោមវែងរបស់អ្នកមក ហើយមកជួបក្រុមការងារ Animal Mama ទាំងអស់គ្នា!

យើងត្រៀមខ្លួនរួចរាល់សម្រាប់ ការពិគ្រោះយោបល់ផ្នែកពេទ្យសត្វ បរិយាកាសរីករាយនៃពិធីបុណ្យ ហាឡូវីន និងក្តីស្រឡាញ់ជាច្រើនសម្រាប់ សត្វចិញ្ចឹមរបស់អ្នក។ ❤️

ព្រោះសត្វក៏ដូចមនុស្សដែរ។

🦷Why does teeth cleaning matter? 🦷🦷 ហេតុអ្វីបានជាការសម្អាតធ្មេញមានសារៈសំខាន់? 🦷ភាសាខ្មែរខាងក្រោម👇Khmer below 👇 If your p...
20/10/2026

🦷Why does teeth cleaning matter? 🦷🦷 ហេតុអ្វីបានជាការសម្អាតធ្មេញមានសារៈសំខាន់? 🦷
ភាសាខ្មែរខាងក្រោម👇
Khmer below 👇

If your pet doesn't go for teeth cleaning, several potential issues can arise:

🦷 Dental Disease: Without regular cleaning, plaque and tartar can build up on your pet's teeth, leading to gum inflammation (gingivitis) and periodontal disease. This can cause pain, infection, and tooth loss.

🦷 Bad Breath: Plaque and tartar buildup can result in foul-smelling breath, which is unpleasant for both you and your pet.

🦷 Systemic Health Issues: Dental disease doesn't just affect the mouth; it can also impact your pet's overall health. Bacteria from the mouth can enter the bloodstream, potentially leading to issues with the heart, liver, and kidneys.

🦷 Pain and Discomfort: Untreated dental issues can cause pain and discomfort for your pet, affecting their quality of life and overall well-being.

🦷 Costlier Treatments: Ignoring dental care can lead to more serious dental issues that may require more invasive and expensive treatments down the line.

Regular teeth cleaning and dental check-ups are essential for maintaining your pet's oral health and overall quality of life.

This month Animal Mama offers 50% off on teeth cleaning! Make an appointment with us and get the top care your pet deserves.

Because Animals Are People Too.

ប្រសិនបើសត្វចិញ្ចឹមរបស់អ្នកមិនបានទទួលការសម្អាតធ្មេញទេនោះ បញ្ហាជាច្រើនអាចនឹងកើតឡើង៖

🦷 ជំងឺមាត់ធ្មេញ៖ ប្រសិនបើមិនបានសម្អាតជាប្រចាំទេនោះ កំណកកំបោរ និងស្នឹមនៅលើធ្មេញ នឹងកកើតឡើង ដែលនាំឱ្យរលាកអញ្ចាញធ្មេញ និងជំងឺពាក់ព័ន្ធនឹងជាលិកាជុំវិញធ្មេញ។ ស្ថានភាពនេះអាចបង្កឱ្យមានការឈឺចាប់ ការឆ្លងមេរោគ និងការបាត់បង់ធ្មេញ។

🦷 ក្លិនមាត់មិនល្អ៖ ការកកើតឡើងនៃស្នឹម និងកំណកកំបោរ អាចបណ្តាលឱ្យមានក្លិនមាត់មិនល្អ ដែលធ្វើឱ្យទាំងអ្នក និងសត្វចិញ្ចឹមរបស់អ្នកមានអារម្មណ៍មិនល្អ។

🦷 បញ្ហាសុខភាពជាប្រព័ន្ធ៖ ជំងឺមាត់ធ្មេញមិនត្រឹមតែប៉ះពាល់ដល់មាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជះឥទ្ធិពលដល់សុខភាពទូទៅរបស់សត្វចិញ្ចឹមផងដែរ។ បាក់តេរីនៅក្នុងមាត់អាចចូលទៅក្នុងចរន្តឈាម ដែលអាចបង្កជាបញ្ហាដល់បេះដូង ថ្លើម និងតម្រងនោម។

🦷 ការឈឺចាប់ និងភាពមិនស្រួល៖ បញ្ហាមាត់ធ្មេញដែលមិនបានព្យាបាល អាចបង្កឱ្យសត្វចិញ្ចឹមរបស់អ្នកមានការឈឺចាប់ និងមិនស្រួលខ្លួន ដែលប៉ះពាល់ដល់គុណភាពជីវិត និងសុខុមាលភាពទូទៅរបស់ពួកគេ។

🦷 ការចំណាយលើការព្យាបាលកាន់តែខ្ពស់៖ ការមិនយកចិត្តទុកដាក់លើការថែទាំមាត់ធ្មេញ អាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការព្យាបាលស្មុគស្មាញ និងចំណាយប្រាក់ច្រើននៅពេលក្រោយ។

ការសម្អាតធ្មេញ និងការពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំ គឺពិតជាចាំបាច់ណាស់សម្រាប់ការថែរក្សាសុខភាពមាត់ធ្មេញ និងគុណភាពជីវិតទូទៅរបស់សត្វចិញ្ចឹមរបស់អ្នក។

ក្នុងខែនេះ Animal Mama មានផ្តល់ជូនការបញ្ចុះតម្លៃ ៥០% សម្រាប់ការសម្អាតធ្មេញ! សូមធ្វើការណាត់ជួបជាមួយយើង ដើម្បីទទួលបានការថែទាំដ៏ល្អបំផុតសម្រាប់សត្វចិញ្ចឹមរបស់អ្នក។

ព្រោះសត្វក៏ដូចមនុស្សដែរ។

Phnom Penh Hospital:
010 500 888 or 010 500 999
15, Street 500, Phsar Derm Tkov, Phnom Penh
Emergency number: 📞 010 500110

Siem Reap Hospital:
010 500 114 or 010 500 115
Krong Siem Reap near the Old Airport
Emergency number: 📞 010 500119

មន្ទីរពេទ្យភ្នំពេញ៖
010 500 888 ឬ 010 500 999
ផ្ទះលេខ 15 ផ្លូវ 500 សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ
លេខសង្គ្រោះបន្ទាន់៖ 📞 010 500110

មន្ទីរពេទ្យខេត្តសៀមរាប៖
010 500 114 ឬ 010 500 115
ក្រុងសៀមរាប ជិតព្រលានយន្តហោះចាស់
លេខសង្គ្រោះបន្ទាន់៖ 📞 010 500119

Address

National Road 6
Siem Reap

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+85510500114

Alerts

Be the first to know and let us send you an email when Animal Mama Siem Reap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Animal Mama Siem Reap:

Shortcuts

Share

Category