Life and bussiness

Directions Contact the business

Life and bussiness Hello everry body I love you all.

05/09/2026

ជីវិតផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ​ ទើបការរស់នៅមានភាពស្រស់បំព្រង,​បើលោកអ្នកមានភាព​នឿយណាយ​ ហើយធុញថប់ក្នុងជីវិត​ គួរតែរកកន្លែងដែលមានអារម្មណ៍ស្រស់ស្រាយ​ ទើបធ្វើឱ្យជីវិតមានន័យ​។

01/10/2025

អង្គរវត្តខេត្តសៀមរាប បានជាប់ឈ្មោះជាទីកន្លែងទស្សនាដ៏​ល្បី​បំផុត​នៅក្នុង​ពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២

ជីវិតស្រស់បំព្រងមុខជំនួញរីកចម្រើន
06/12/2021

ជីវិតស្រស់បំព្រងមុខជំនួញរីកចម្រើន

បើគ្មានសុខភាពរកប្រាក់យកមកមានន័យអ្វី?
15/02/2019

បើគ្មានសុខភាពរកប្រាក់យកមកមានន័យអ្វី?

29/12/2018

បើមានលុយហើយប៉ុន្តែមិនចេះគ្រប់គ្រង តើយើងត្រូវធ្វើដូចម្តេច?

«គ្រោះថ្នាក់នៃការប្រើ ពពួកអង់ទីប៊ីយ៉ូទិក (ថ្នាំផ្សះ) មិនត្រឹមត្រូវ»ការប្រើឱសថអង់ទីប៊ីយ៉ូទិក (ថ្នាំផ្សះ) ច្រើនហួសហេតុ ដែល...
23/02/2018

«គ្រោះថ្នាក់នៃការប្រើ ពពួកអង់ទីប៊ីយ៉ូទិក (ថ្នាំផ្សះ) មិនត្រឹមត្រូវ»

ការប្រើឱសថអង់ទីប៊ីយ៉ូទិក (ថ្នាំផ្សះ) ច្រើនហួសហេតុ ដែលអាចប្រែក្លាយជំងឺធម្មតាទៅជារោគមច្ចុរាជ។ នេះជាសេចក្ដីព្រមានកាលពីថ្ងៃចន្ទរបស់អង្គការសុខភាពពិភពលោក ដោយបានលើកឡើងថា ការភាន់ច្រឡំកើនដ៏គំហុកអំពីបញ្ហានេះកំពុងតែបង្គហានិភ័យខ្ពស់។

វាកើតឡើងនៅពេលបាក់តេរីស៊ាំនឹងឱសថធ្លាប់ប្រើញឹកញយ ដែលបង្កឲ្យរបួសបន្ដិចបន្ដួច និងជំងឺឆ្លងតូចតាចក្លាយជាជំងឺដ៏កាចសាហាវ។ ការប្រើឱសថខុសវេជ្ជបញ្ជា ឬច្រើនហួសកម្រិតបែរជាបង្កើនចំនួនមេរោគទៅវិញ។

មនុស្សភាគច្រើនយល់ច្រឡំថា ថ្នាំផ្សះអាចត្រូវបានប្រើសម្រាប់ព្យាបាលជំងឺផ្ដាសាយ ទោះជាការពិតបង្ហាញថា វាគ្មានប្រសិទ្ធភាពអ្វីលើមេរោគទាំងនោះឡើយ។ អ្នកខ្លះទៀតគិតថា ទាល់តែប្រើថ្នាំផ្សះជាប្រចាំទើបមានបញ្ហាមេរោគស៊ាំនឹងថ្នាំ ដែលតាមការពិតអ្នកណាក៏អាចប្រឈមនឹងបញ្ហានេះដែរ។

គំនិតយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ នាំឲ្យការព្យាបាលមិនចប់ចុងចប់ដើមតាមវេជ្ជបញ្ជា ដែលធ្វើឲ្យមេរោគនោះស៊ាំនឹងថ្នាំ និងពិបាកព្យាបាលលើកក្រោយ។ WHO ចង់ផ្លាស់ប្ដូរផ្នត់គំនិតដ៏គ្រោះថ្នាក់ទាំងនេះ និងកាត់បន្ថយការប្រើថ្នាំអង់ទីប៊ីយ៉ូទិក ដោយគ្មានវេជ្ជបញ្ជាទៅទូទាំងពិភពលោក៕

29/10/2016

សូមចំណាយពេលស្តាប់សម្តីមាសរបស់ ឧកញ៉ា គួច ម៉េងលី ៖ សារអប់រំដល់យុវជនដើម្បីចំណេះដឹង ខ្ញុំស្រលាញ់ខ្មែរសូមជួយចែករំលែកទាំងអស់គ្នា

11/09/2016

វិធី​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​បំផ្លាញ​គ្រួស​ក្នុង​ថង់ទឹកក្នុងប្រមាត់

​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​គឺជា​ជំងឺ​មួយ​ដែល​ឧស្សាហ៍​កើតមាន​លើ​មនុស្ស​ធំ​ក្នុងនោះ​ក៏មាន​កុមា​រដែរ​។​

​ ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​អាច​បណ្ដាលមកពី​ការ​ថមថយ​ចុះ​នៃ​កម្រិត​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​ក្នុង​រាងកាយ​មនុស្ស ។ គ្រួស​ក្នុង​ថង់ទឹកប្រមាត់​អាច​អនុញ្ញាតឱ្យ​អ្វីៗ​ជ្រាបចូល​យ៉ាង​ងាយ និង​អាច​ឆ្លង​ប៉ារ៉ាស៊ីត បាក់តេរី និង​សរីរាង្គ​ផ្សេងទៀត នៅពេល​វា​ឆ្លងកាត់​ថ្លើម​។​

​ ​អ្នក​អាច​លាង​សម្អាត​វា​ដោយ​រូបមន្ត​ធម្មជាតិ​ខាងក្រោម​នេះ​។ អ្វីដែល​អ្នកត្រូវការ​គឺ​៖
​ ​- ប្រេង​អូ​លីវ ១/២ ពែង​
​ ​- ម៉ាញ៉េ​ស្យូ​ម​ស៊ុ​ល​ផាត ឬ​ហៅថា អំបិល Epsom Salt (​អា​ចរក​តាម​ផ្សារ​អន​ឡាញ​នៅ​ស្រុក​ខ្មែរ​) ៤ ស្លាបព្រា​កាហ្វេ
​ ​- ទឹក​ក្រូចថ្លុង ទំហំ​ធំ ១ ផ្លែ

​ ​ចំណាំ​៖ អ្នក​គួរតែ​ធ្វើ​រូបមន្ត​នៅ​ថ្ងៃ​ដែល​អ្នក​ទំនេរ​ទាំងស្រុង​។ ជៀសវាង​ប្រើប្រាស់​រូបមន្ត​ផ្សេង និង​ថ្នាំ​គ្រាប់​មុន ឬ​អំឡុងពេល​ប្រើប្រាស់​។ ហើយ​ត្រូវ​ប្រាកដថា​អាហារ​ដែល​អ្នក​បរិភោគ​មាន​ជាតិ​ខ្លាញ់​ទាប​ទាំង​អាហារ​ពេលព្រឹក​និង​ថ្ងៃត្រង់​។​

​ ​* របៀប​ប្រើ​
​ ​+ អ្នក​មិនគួរ​ផឹក ឬ​ពិសា​អាហារ​នៅ​ម៉ោង ២ រសៀល​ទេ​។​
​ ​- លាយ Epsom salt ជាមួយនឹង​ទឹកស្អាត ៣ កែវ​។
​ ​- ចាក់​វា​ទុក​ក្នុង​ដប​មួយ ឬ ស្មើ​កែវ ៤
​ ​- ទុក​ក្នុង​ទូទឹកកក​។​

​ ​+ នៅ​ម៉ោង ៦ ល្ងាច​
​ ​- អ្នក​គួរតែ​ផឹកទឹក​នោះ ១ កែវ​

​ ​+ នៅ​ម៉ោង ៨ យប់​
​ ​- ផឹក​កែវ​ទី ២ ។ ដោយ​ពេលនោះ​អ្នកនឹង​មិនមាន​អារម្មណ៍​ឃ្លាន​នោះទេ បើទោះជា​មិនបាន​ញ៉ាំ​អ្វី​តាំងពី​ម៉ោង ២ រសៀល​ក៏ដោយ​។​

​ ​+ នៅ​ម៉ោង ៩ និង ៤៥ នាទី​យប់​
​ ​- ច្របាច់​ទឹក​ក្រូចថ្លុង​នោះ​ទៅក្នុង​ពែង​ប្រេង​អូ​លីវ ហើយ​ផឹក​វា​។​

​ ​+ ម៉ោង ១០ យប់​
​ ​អ្នក​ត្រូវតែ​ទម្រេត​ខ្លួន​នៅលើ​គ្រែ​ដោយ​មិនមាន​ចលនា​សោះ​រយៈពេល ២០ នាទី​។ ពេលនោះ​គ្រួស​ក្នុង​ថង់​ប្រមាត់​នឹង​ចាប់ផ្តើម​ហូរ​ចេញ​។

​ ​+ បន្ទាប់មក​អ្នក​គួរ​ផឹក​កែវ​ទី ៣ ប៉ុន្តែ​ត្រូវ​ផឹក​នៅមុន​ម៉ោង ៦ ព្រឹក​។​
​ ​
​ ​+ បី​បួន​ម៉ោង​ក្រោយ ត្រូវ​ផឹក​កែវ​ទី ៤ ។ បន្ទាប់មក ២ ម៉ោង ត្រូវ​រក​អ្វី​ទទួលទាន​ខ្លះ​។

​ ​អនុវត្ត​បែបនេះ​នឹង​ឱ្យ​អ្នក​រាគរូស ប៉ុន្តែ​អ្នកនឹង​ធូរស្បើយ​ពី​គ្រួស​ក្នុង​ថង់​ប្រមាត់។

27/06/2016

អាថ៌កំបាំងដើម្បីក្លាយខ្លួនជាមហាសេដ្ឋី ស្តាប់ច្រើនអ្នកនិងកើនចំណោះ

13/06/2016

អ្នកមានបន្តការសិក្សារៀនសូត្រ អ្នកក្រគិតថាខ្លួនចេះអស់ហើយ លោក នួន អក| Success Reveal

Address

Phnom Penh
043

Website

Alerts

Be the first to know and let us send you an email when Life and bussiness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Life and bussiness:

Shortcuts

Share

Category